មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍ចាក់សម្លាប់ និងបាញ់ប្រហារកណ្ដាលរាជធានី
(រាជធានីភ្នំពេញ)៖ ព័ត៌មានបឋមរាយការណ៍មកថា មន្ត្រីប៉ុស្តិ៍នគរបាលបឹងកេងកង២ ម្នាក់បានស្លាប់បន្ទាប់ពីព្យាយាមសម្របសម្រួល បញ្ឈប់សកម្មភាពស្រែកឡូឡារបស់បុរសម្នាក់ដែលសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតក៏ត្រូវបានជននោះចាក់ជាច្រើនកាំបិតរួចក៏ដណ្ដើមកាំភ្លើងពីគាត់ទៅនៅលើផ្លូវ៣០៤ ជិតទួលស្លែង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤។
ប្រភពពីកន្លែងកើតហេតុបន្តឱ្យដឹងថា ក្រោយដណ្ដើមបានយកភ្លើងពីសមត្ថភាពខាងលើហើយជនបង្កបានបាញ់រះជាច្រើនគ្រាប់ទៅលើសមត្ថកិច្ចផ្សេងទៀត។
ក្រោយមកសមត្ថកិច្ចបានព្យាយាមបញ្ឈប់សកម្មភាពជននោះមិនបានក៏ប្រើសិទ្ធិការពារខ្លួនបាញ់តទៅវិញបណ្ដាលឱ្យជនបង្កដែលសម្លាប់សមត្ថកិច្ចខាងលើនោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ប្រភពបញ្ជាក់ថា សមត្ថកិច្ចដែលបានពលីនោះ មានឈ្មោះ សៅ រក្សា ភេទ ប្រុស ឋានន្តរសក្តិ អនុសេនីយ៍ត្រី មានតួនាទីជា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ចំណែកជនបង្ក (ស្លាប់) មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕