ឈួញឈើដុះស្លែប្រចាំខេត្តរតនគីរីបានលាក់ទុកប្រភេទឈើឈ្លីចជាច្រើនដុំត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប

     
(ខេត្តរតនគីរី)៖ កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង ០៩:៣០នាទីលោកឧត្តមសេនីយ៍ទោ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាដោយផ្ទាល់ និងក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចំនួន០៤នាក់ដឹកនាំដោយលោកវីរៈសេនីយ៍ទោ សុខ មីន មេបញ្ជាការបានសហការជាមួយកម្លាំងជំនាញបរិស្ថានចំនួន០៤នាក់ ដឹកនាំដោយលោក ហ្លីន ត្វាន អភិបាលរងស្រុកអូរយ៉ាដាវបានចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រៃឈើឃើញមានឈើជ្រុងបានផែរួចមានចំនួន៤៦ដុំ ដែលមានប្រវែងប្រហែលចាប់ពី ០៣ម៉ែត្រទៅ០៥ម៉ែត្រមិនទាន់វាស់វែងដែលជនមិនស្គាល់មុខបានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចំការស្ថិតនៅ ភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាប្រភេទឈើឈ្លីច និងឈើផ្ចឹកមានមុខកាត់ពី៣០ទៅ៤០cm។

យោងតាមប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋឈ្មោះលោកទី ម្ចាស់ផ្ទះដាក់ឈេី​ បានបង្ហើបប្រាប់ដល់អ្នកសារព័ត៌មានយើងថា មេឈ្មួញដុះស្លែនោះមានឈ្មោះ លោក មករា ដែលគេដឹងថា ជាអ្នករត់ការឈើយ៉ាងសកម្មប្រចាំខេត្តរតនគីរីតែម្តង និងមានបងប្អូនអ្នកសារព័ត៍មានពីរនាក់ទៀតនៅពីខាងក្រោយផងដែរ។ ដោយបានអះអាងថាមិនបាច់ព្រួយបារម្ភអ្វីទាំងអស់ពីព្រោះពួកគេបានរត់ការដល់ថ្នាក់លើអស់ទៅហើយគ្រប់ជំនាញពាក់ព័ន្ធ ទើបធ្វើការបានយ៉ាងរលូនមកដល់សព្វថ្ងៃនេះ។ 

ប៉ុន្តែការអះអាងនោះ និងអំនួតនោះត្រូវបានបែកអាងដល់សមត្ថកិច្ចចុះបង្រ្កាបដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងការដាក់បទបញ្ជាដាច់ខាត និងធ្វើការបង្រ្កាបឱ្យទាល់តែបាន ។ 

មហាជនកំពុងតែរង់ចាំមើលថា តើមន្រ្តីជំនាញមានវិធានការយ៉ាងណាចំពោះក្រុមឈ្មួញបំផ្លិចបំផ្លាញអនុផលព្រៃឈើគ្រាក់ៗយ៉ាងណាបន្តទៀត។ បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររួចមកគេឃើញមានមន្ត្រីជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។  

មហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មានកំពុងរង់ចាំមើលថា តើការបង្រ្កាបរបស់មន្រ្តីជំនាញបន្តដូចភ្លៀងរលឹមឬក៏យ៉ាងណា? ឬុមួយបានត្រឹមតែមួយចំអិនកំពឹស?

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺពីសំណាក់ភាគីពាក់ពន្ធ័ទាំងអស់រៀងរាល់ម៉ោងធ្វើការតាមរបបច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare