គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបណ្ដាលឱ្យជនរងគ្រោះបែកខ្ទេចសាកសពនៅស្រុកអង្គរជុំ

(ខេត្តសៀមរាប)៖ បុរសជាអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបើកបុកចំពេញទំហឹងបណ្ដាលឱ្យខ្ទេចសាកសពមើលលែងយល់រវាងរថយន្ត និងម៉ូតូ (បើកបរស្របទិសគ្នា)។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០៩:១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកប្ដៀក ឃុំគោកដូង ស្រុកអង្គរជុំ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Hyundai Dump សេរ៊ីឆ្នាំ២០០១ ប្រភេទបែនធុនធ្ងន់ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-9828 បានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរ៊ីឆ្នាំ២០០៨ ធុនសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1E-9035។

ករណីនេះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ លេម ណាន ភេទប្រុស អាយុ៣៥ ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ(ស្លាប់) មិនពាក់មួកការពារសុវត្ថិភាព។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីការហេតុ។ វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare