ម៉ាកសឺដេសផ្លាកលេខរដ្ឋ បត់ឆ្វេងមិនប្រយ័ត្ន កៀរម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល


ភ្នំពញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាកសឺដេស បានបើកបត់ឆ្វេងមិនប្រយ័ត្ន បានកៀរម៉ូតូ២គ្រឿងដួលទៅលើដងផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 34 2-0219 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្តមពីត្បូងទៅជើង លុះមកដល់មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបត់ឆ្វេងកៀរម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមសង់ឌុបគ្នា២នាក់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់ និងមួយគ្រឿងទៀតម៉ាកស្គុប បានផ្លោងទៅប៉ះជាមួយនឹងរថយន្តម៉ាកហ្វ័ររេនជឺ បញ្ច្រាសទិសគ្នាបណ្ដាលឲ្យរងរបួសស្រាល ។ រីឯរថយន្តបង្ក បានបើកចូលទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានឲ្យតំណាងរថយន្តចេញមកដោះស្រាយជាមួយភាគីម៉ូតូ តែដោះស្រាយគ្នាមិនចេញក៏ប្រគល់ឲ្យសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត និងបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ តាមរថយន្តសាមុយរបស់មន្ទីរពេទ្យកាលម៉ែត ទៅសង្គ្រោះភ្លាមៗ ផងដែរ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare