នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស ហើយត្រូវប្រតាយប្រតប់ជាមួយជនរងគ្រោះ

ភ្នំពេញ÷ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស ហើយត្រូវប្រតាយប្រតប់ជាមួយជនរងគ្រោះនោះ ។ ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃជនបរទេស)។
-សភាពការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៤:៣០នាទីយប់ ថ្ងៃទី២១.១១.២០១៩ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ភូមិទី៩ សង្កាត់ផ្សារថ្មីទី៣ បង្ករឡើងដោយជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក CLIK ពណ៌ខ្មៅ មកអែបជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ(ជនជាតិអ៊ឺរ៉ុបស្បែកខ្មៅ) ភ្លាមនោះជនរងគ្រោះបានប្រទាញប្រទង់គ្នានឹងស្រែកឆោរឡោ ត្រូវបានកម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ ដែលមានភារកិច្ចល្បាតលើដងផ្លូវដើម្បីទប់ស្កាត់បទល្មើស ឃើញហេតុការណ៍ក៏បានអន្តរាគមន៍ភ្លាមៗ ដោយបង្ក្រាបជាក់ស្តែងនឹងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គឹម វិច្ឆិកា ភេទប្រុស អាយុ ១៩ឆ្នាំ នឹងដកហូតម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាពផងដែរ ដោយឡែកបក្សពួកម្នាក់ទៀតបានលោតចុះពីលើម៉ូតូនឹងរត់គេចខ្លួនបាត់។
+ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញសួរចំលើយស្រាវជ្រាវរកបក្ខពួកឈ្មោះ ហៃ ដែលបានរត់គេចខ្លួន និងក្រុមដ៏ទៃផ្សេងៗទៀតព្រមទាំងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី ។

នេះបើយោងតាមរបាយការណ៍ខាងកម្លាំងនគរបាលខណ្ឌដូនពេញបានបផ្តល់ឲ្យអង្គភាពយើង ។
របាយការណ៍បន្តថា ទិសដៅបន្ត របស់កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដូនពេញ និងកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឪត្តមស្នងការ និងលោកអភិបាលខណ្ឌ ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងចាត់ការបន្តនិតិវិធី ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare