
ប្រធានមន្ទីរកសិកមម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺខ្លាំងខាងប្រព្រឹត្តពុករលួយពីបទល្មើសព្រៃឈើ
ខេត្តកំពង់ស្ពឺ៖ ប្រធានមន្ទីរកសិកមម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺលោក ឈៀង តុលា សង្ស័យអាងខ្នងបង្អែករឹងមាំហើយ បានជាធ្វើអ្វីៗតាមអំពើចិត្ត ទោះបីគម្រោងលក់ដីរដ្ឋរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជជាច្រើនកន្លែងហើយត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារអោយបញ្ឈប់ លុប(ស ជ ណ) ចោលនោះ។
បើតាម ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មួមួយចំនួនបានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា ទោះបីគម្រោងលក់ដីរដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាច្រើនកន្លែងត្រូវខកខានដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជារអោយលុបចោល ស.ជ.ណ គម្រោងលក់ដីរដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ហើយសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សាយព័ត៌មានជុំវិញរឿងអាស្រូវលក់ដីនេះយ៉ាងណាក៏ដោយ ក៏លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ នៅតែមានអំណាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដដែល គឺប្រព្រឹត្តអំពើពុករលួយតែម្តង។
ប្ប្រភពដែលស្និទ្ធស្នាលជាមួយនឹងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា ឥឡូវនេះក្រុមហ៊ុនដែលកក់លុយទិញដីពីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ កំពុងស្វះស្វែងរកអន្តរាគមន៍ដើម្បីយកលុយកក់រាប់សិបម៉ឺនដុល្លាររបស់ខ្លួនមកវិញនោះ។ ក៏ប៉ុន្តែលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ធ្វើហាក់ដូចជាមិនដឹងមិនឮអ្វីទាំងអស់ ហើយក្រុមហ៊ុនដែលកក់លុយទិញដីរដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ កំពុងជ្រួលច្របល់យ៉ាងស្លន់ស្លោ រត់រកកិច្ចអន្តរាគមន៍ក្រែងបានលុយកក់មកវិញ ប៉ុន្តែហាក់បីដូចជារាវម្ជុរក្នុងបាតសមុទ្រអញ្ចឹង។
ថ្មីៗនេះមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានលើកឡើងថា ទោះបីគម្រោងលក់ដីរដ្ឋច្រើនកន្លែងត្រូវខកខានយ៉ាងណាក៏ដោយ ក៏លោក ឈៀង តុលា នៅតនៅតែមានចំណូលពីបទល្មើសព្រៃឈើដែលបន្តកើតឡើងយ៉ាងរាលដាលដែល ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅលក់នៅក្នុងប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងខេត្តកំពត និងខេត្តតាកែវ នៅតែជាប្រភពចំណូលដ៏ធំរបស់លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងលោក ផល មុនី ដដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដដែល។ប្រភពចំណូលពីបទល្មើសព្រៃឈើនេះគឺលោកឈៀង តុលា រកបានតាមរយះលោក ឯម សុខខុម ជាមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបដែលពូកែខាងរកសេដ្ឋកិច្ចខ្លាំងណាស់ ដោយក្រុមឈ្មួញរកស៊ីបទល្មើស រត់ទៅជួបបង់ជាកញ្ចប់ៗក្នុង១ខែៗរាប់រយ ពាន់ដុល្លារជាថ្នូរនិងការមិនចាប់បង្ក្រាប។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឈ្មួញជាច្រើននាក់នៅតែហ៊ានដឹកជញ្ជូនឈើពីតំបន់ជួរភ្នំក្រវាញភាគកណ្ដាល និងពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាម យ៉ាងសុខស្រួល ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបនោះទេ។ ទន្ទឹមនឹងនេះនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានរោងសិប្បកម្មអារឈើជាចើជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូននិងនៅក្នុងឃុំពោធិម្រាល ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺមិនក្រោម១០កន្លែងនោះទេ(ក្រោមការគ្រប់គ្រងរបស់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋនិងនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋផងដែរ)។ ព្រោះជាប្រភពចំណូលរបស់លោក ឈៀង តុលា និងលោក ផល មុនី ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
ប្រភពស្និទ្ធនឹងលោក ឈៀង តុលា បានអះអាងថា ចាប់តាំងពីខកខានក្នុងគម្រោងលក់ដីរដ្ឋជាច្រើនកន្លែងនោះ គឺលោក ឈៀង តុលា កំពុងតែចាត់វិធានការប្រមូលលុយពីបទល្មើសព្រៃឈើខ្លាំងក្លាជាងមុនទៅទៀត ហើយយកឈ្មោះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាយកឈ្មោះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ដើម្បីបិទបាំងទង្វើរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ៕