
ជនសង្ស័យចំនួន០៩នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ចេញផ្សាយ ថ្ងៃទី
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន០៩នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៦នាក់ ករណីទី២៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់ និងករណីទី៣ ៖ ពាក់ព័ន្ធករណីលួច ម្នាក់ ផងដែរ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ១០រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង០៩នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕