ដែកមួយផ្ទាំងធំធ្លាក់ពីលើអាគារកម្ពស់រាប់ជាន់ សង្កត់លើរថយន្តទំនើបមួយគ្រឿងបណ្ដាលខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ នៅរសៀលនេះបង្កការភ្ញាក់ផ្អើលដោយរថយន្តMercedes-Benz S350សេរីទំនើបមួយគ្រឿងត្រូវដែកធ្លាក់ពីលើអាគារដែលកំពង់សាងសង់តែ១០សំណាងម្ចាសរថយន្តមិនរបួសរបួសតែរថយន្តហេតុការនេះកើតឡើង កាលវេលាម៉ោង២និង១០នាទីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩នៅចំណុចស្តុបពេទ្យចិន តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ប្រភពព័ត៍មាននគរបាលបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បើករថយន្តMercedes-Benz S350 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២BC-៧៧៨៨បានឈប់ស្តុបហើយស្រាប់តែដែកមួយផ្ទាំងធំប្រវែងជិត១០ម៉ែត្រធ្លាក់ពីលើអាគារចំកញ្ចក់រថយន្តខាងក្រោយនិងបែកស្តុបហើយក៏ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវនាំគ្នាខចុះបើកទ្វាររថយន្តខ្លាចមានអ្នកអង្គយខាងក្រោយរបួសតែសំណាងល្អអត់មានអង្គុយខាងក្រោយនេះពិតជា១០០សំណាងក្រោយកើតហេតុភាគីខាងតំណាងមេការសាងសង់ការដ្ឋានអូសរថយន្តចូលក្នុងការដ្ឋានធ្វើការដោះស្រាយគ្នា ។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការធ្លាក់ដែកចេញអគារកម្ពស់៤២ជាន់ ដែលកំពុងដំណើរការសាងសង់នេះ ពោលកន្លងទៅថ្មីៗនេះ ក៏មានហេតុការណ៍ធ្លាក់ដែកចំរថយន្ដនៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare