ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងចល័តនៅឃុំទន្លេបិទ ចំនួន៤កន្លែងរបស់បុគ្គលឈ្មោះ ហាន តើលោកប៉ែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំគួរមានចំណាត់បង្ក្រាបដែរឬទេ?
ខេត្តត្បូងឃ្មុំ ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែរមួយកន្លែងបើកលេងល្បែងភ្នាល់ដូចកាសុីណូ ជាក់ស្តែងកាលពីរថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមុិញនេះមានអ្នកញៀនល្បែងចូលភ្នាល់យ៉ាងច្រើនកុះករ ។ ម្ចាស់ទីតាំងឈ្មោះហាន មានទីតាំងស្ថិតនៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីមហាជនបានលើកឡើងថា ឈ្មោះហានដែលជាម្ចាស់ង្វៀនជល់មាន់ និងអាប៉ោងមួយខាងលើនេះបានបើកលេងជាយូមកហើយ ដោយមិនខ្លាចខាងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយ ប្រហែលមានអ្នកនៅពីក្រោយខ្នងធំហើយ បានហ៊ានបើកលេងបែបនេះ(មានទីតាំងចលត័៤កន្លែងសម្រាបបើកលេងល្បែងសុីសងសង្វៀនជល់មាន់និងអាប៉ោងក្នុងឃុំទន្លេបិទ)។
ពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទបាននិយាយថា ពួកគាត់ឃើញតែអ្នកញៀនល្បែងមកពីទីជិតទីឆ្ងាយមានទាំងរថយន្ដ ទាំងម៉ូតូ ស្ពាយនិងយួកន្ត្រក់មាន់ទៅលេងដូចគេហែកឋិនអញ្ចឹង ហើយហ៊ោកញ្ជ្រៀវលាន់រំពងហាក់បីដូចមិនខ្វល់អ្វីទាល់តែសោះ ហើយជល់មួយគូរៗភ្នាល់ចាក់លុយរាប់រយរាប់ពាន់ដុល្លាឯណោះ អ្នកឈ្នះមុខខ្លាញ់ រីឯអ្នកចាញ់មុខស្អុយប៉ែ ហើយពលរដ្ឋបានបន្តថា ពួកគាត់មិនដែលឃើញខាងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានស្រុកត្បូងឃ្មុំជាពិសេសលោកអធិការតែម្ដង មិនដែលឃើញចុះមកត្រួតពិនិត្យ និងមានចំណាត់បង្ក្រាបសោះ ប្រហែលអាចត្រូវមន្ដស្នេហ៍ម្ចាស់បនល្បែងទេដឹង?។
ពលរដ្ឋស្នើសុំមកដល់លោកប៉ែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យ និងមានចំណាត់បង្ក្រាបខ្ពស់ផងបើមិនអញ្ចឹងទេនិងកើតមាន ចោរឆក់ ចោរលួច ចោរប្លន់ និងកើតមានអំពើហឹង្សាមិនខាន ៕