
តើជាការពិតដែរឬទេ?ដែលពលរដ្ឋខ្សិបថា លោកទេព ចាន់ណា អធិការនគរបាលស្រុកសូនីគម គឺជាមេខ្លោងនៅពីក្រោយក្រុមបើកបនល្បែងស៊ីសងនោះ?
ខេត្តសៀមរាប÷ យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិសាលា កកោះ ឃុំកៀនសង្កែស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហើបថា មានបនល្បែងស៊ីសងដ៏ធំមួយបានបើកលេងដោយសេរីនៅក្នុងផ្ទះឈ្មោះ(ឌូ) គឺកំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច ខណៈពេលដែល សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់និងបណ្ដែតបណ្ដោយឱ្យមានការបើកលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះ។
ប្រភពខាងលើបានបន្តទៀតថាលោកទេពចាន់ណាអធិការដ្ថាននគរបាលស្រុកសូទ្រនិគមសង្ស័យជាមេខ្លោងនៅពីក្រោយខ្នងបនល្បែងស៊ីសងខាងលើនេះទើបបណ្ដាលឱ្យក្រុមអ្នកបើកនិងលេងល្បែងទាំងនោះហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តដោយមិនខ្វល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋនោះទេហើយមិនតែប៉ុណ្ណោះបានធ្វើឱ្យរំខានទៅដល់ពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់ទៀតផង។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរលោកទេពចន្ទ័ណាអធិការស្រុកស្រុកសូទ្រនិគមកន្លងទៅធ្លាប់ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថាគាត់នឹងបញ្ជាឲ្យកូនចៅរបស់គាត់ទៅភ្លាមចំណែកឯងមេប៉ុស្តិ៍កៀនសង្កែបានប្រាប់តាមទូរស័ព្ទថាគាត់នឹងហៅអ្នកលេងទាំងនោះមកដាក់កិច្ចសន្យា។ក៏ប៉ុន្តែពាក្យសំដីរបស់សមត្ថកិច្ចខាងលើនេះគឺគ្រាន់តែដោះសារឲ្យរួចខ្លួនតែប៉ុណ្ណោះ។សូមបញ្ជាក់ផងដែរថាក្រោយពេលអ្នកសារព័ត៌មានយើងសម្ភាសន៍ជាមួយលោកអធិការរួចមកក៏មានមនុស្សជាច្រើននាក់បានទូរសព្ទមកថាពួកគេជាអ្នកបើកបនល្បែងនៅហ្នឹងកន្លែងនោះគឺសុំឲ្យលុយចាក់សាំងដើម្បីបញ្ចប់រឿងនឹងឈប់តេទៅសមត្ថកិច្ចទៀត។
ដូច្នេះហើយទើបប្រជាពលរដ្ឋមូលដ្ឋានបានសំណូមពរទៅដល់ទាសីហាអភិបាលខេត្តសៀមរាបក៏ដូចជាលោកទិត្យណារ៉ុងស្នងការនគរបាលខេត្តសៀមរាបមេត្តាចាត់វិធានការទៅលើសមត្ថកិច្ចស្រុកសូនីគមជាបន្ទាន់ផងខណៈពេលដែលបទល្បែងទាំងនោះកំពុងតែរីករាលដាលយ៉ាងខ្លាំងនិងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅជួបការភ័យខ្លាច៕