ស្រីម្នាក់ត្រូវចោរពីរនាក់លេងហ្គេមបាញ់ត្រីយីហោTKចាញ់លុយឆក់យកទៅបានសម្រេចហើយគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវចោរ២នាក់ធ្វើសកម្មភាពឆក់យកទូរសព្ទ័ម៉ាក iPhone8 បានសម្រេចហើយគេចខ្លួនបាត់ស្រមោលដោយមិនរំខានសមត្ថកិច្ចឡើយ ។ ហេតុការណ៍ខាងលើនេះស្ថិតនៅចំណុចផ្លូវ ៤៧៨ កែង ផ្លូវ១៥៥ ក្នុងសង្កាត់ទូលទំពូង១ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ នឹង ៣០នាទីថ្ងៃទី២៩ ខែតុលាឆ្នាំ ២០១៩ ។

បេីតាមសាក្សីកន្លែងកើតហេតុបានបញ្ជាក់ថា មុនកើតហេតុគេឃើញជនរងគ្រោះដេីរ តាមផ្លូវ៤៧៨ពីលិចមកកេីត ស្រាប់តែពេលនោះក៏មានជនសង្ស័យជាចោរ២នាក់ជិះម៉ូតូ ម៉ាក nex មកធ្វើសកម្មភាពឆក់យកទូរសព្ទ័បានសម្រេចហើយជិះសំដៅទៅផ្លូវ១៥៥ ផ្សារទូលទំពូង រួចគេចខ្លួនបាត់ដោយសុវត្តិភាពដោយមិនរំខានសម្ថកិច្ចប៉ុស្តិ៍ទំពូង១ ឡេីយ ។

ជនរងគ្រោះបានបញ្ជាក់ថា ជនសង្សយ័ទេីប នឹងចេញពីកន្លែងលេងហ្គេមបាញ់ត្រីដែល មានយីហោ TK ដែលនៅមិនឆ្ងាយពីកន្លែងដែលជនសង្សយ័ធ្វេីសកម្មភាពឆក់ឡេីយ ។

ជនរងគ្រោះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីជនសង្ស័យជាចោរឆក់២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួនបានសម្រេច ខ្លួនបានសុំឆែកកាម៉ារ៉ាសុវត្តិភាពនៅក្នុងទីតាំងហ្គេមបាញ់ត្រីTKនោះឃេីញជនសង្ស័យជាចោរ២នាក់ ទេីបនឹងចេញពីកន្លែងនោះហេីយឃេីញខ្លួនដើរកាន់ទូរស័ព្ទជាឱកាស ល្អក៏ឆក់យកតែម្តង ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា ទីតាំងក្បែរកន្លែងហ្គេមបាញ់ត្រី TK ខាងលើនេះបើក លេងជាយូណាស់មកហើយ ដោយគ្មានការបង្ក្រាបពីសំណាក់ នគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន ។

ពលរដ្ឋបន្ដទៀតថា ពួកគាត់មិនដែលអាជ្ញា ធរមូលដ្ឋាន ចុះមកសាកសួរ ឬ ក៏បង្ក្រាបម្តងណាឡេីយ ឬក៏ទុកបណ្តែតបណ្តោយឲ្យ
ទីតាំងនេះប្រព្រឹត្តទៅបានរលូនយ៉ាងដូច្នេះតទៅទៀត ។

ពលរដ្ឋស្នើរឲ្យលោក សថេង សុថុល អភិបាល និង លោក យិន សាន អធិការខណ្ឌចំការមន មេត្តាជួយចាត់វិធានការនៅកន្លែងហ្គេមបាញ់ត្រី TKនេះផង ដេីម្បីដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare