
ស្លាប់តៃកុងរថយន្តក្រុង(ជនជាតិវៀតណាមម្នាក់)និងមនុស្ស២៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង បុកជាមួយរថយន្តស្ទួច
(ស្វាយរៀង)៖ យ៉ាងណាស់ក៍មានអ្នកបើករថយន្តក្រុងជនជាតិវៀតណាមម្នាក់បានស្លាប់ និងមនុស្ស២៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង បុកជាមួយរថយន្តស្ទួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះបានកើតឡើងកាលពីរព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យយដឹងថា! គ្រោះថ្នាក់ចរាចរណ៍នេះ គឺរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤៥កៅអីពាក់ស្លាកលេខ ភ្នំពេញ 3B-3883 ពណ៌បៃតងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ទ្រឿង ម៉ិញហ័រ ជនជាតិវៀតណាម អាយុ៤២ឆ្នាំមានទីលំនៅភូមិភូហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិនឡុង (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត) និងអ្នករួមដំណើរចំនួន២៥នាក់រងរបួសធ្ងន់ស្រាល ។ ទៅបុកនិងរថយន្ត ស្ទូច ពណ៌សក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពាក់ស្លាកលេខ ស្វាយរៀង 3A-7677 បើកបរដោយឈ្មោះ គង់ វន្ថា អាយុ២៨ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (គ្មានរបួស)។
បច្ចុប្បន្ន រថយន្តទាំងពីរត្រូវសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តរីឯសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសស្រាលព្យាបាលនៅមន្ទីរពេទ្យ៕ រូបភាពដោយ សុវណ្ណ ចាន់រី កែសម្រួល ដោយ rssk-news