រថយន្តយីឌុបជាមួយសាំយ៉ុងយ៉ាងពេញទំហឹង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ

ទំនាក់ទំនងតាមរយះលេខ 081680133

កំពង់ធំ= មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុបដឹកអុសដែលមានពាក់ស្លាកលេខព្រះសីហនុ 3A 3741 បានបុកជាមួយនឹងរថយប្រសាំយ៉ុងមួយគ្រឿងពណ៌សដែលមានពាក់ស្លាកលេខភ្នំពេញ 2AK 8981 តែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង3:15នាទីថ្ងៃទី26 ខែតុលា ឆ្នាំ2019 ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងឃុំស្រយ៉ូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានពីរប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តយីឌុបបើកដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតក៏មានរថយន្តម៉ាកសាំយ៉ុងពណ៌សបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុរថយន្តម៉ាកសាំយ៉ុងក៏បានវ៉ាជាមួយនិងរថយន្តផ្សេងទៀតក៏ស្រាប់តែជ្រុលចង្កូតចូលមកខាងស្តាំដៃរថយន្តយីឌុបខាងលើក៏បណ្តាលអោយរថយន្តយីឌុបបុកចំពាក់កណ្តាលខ្លួនតែម្តងបណ្តាលអោយរថយន្តសាំយ៉ុងរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានមកពិនិត្យមើលហើយក៏បានហៅសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបារាយណ៍មកធ្វើការវាស់វែងរួចក៏បានយករថយន្តទាំងពីគ្រឿងខាងលើទៅរក្សាទុក្ខដើម្បីដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare