ព្រោះតែគុំនុំជាង១០ឆ្នាំមុន ប្អូនថ្លៃប្រើកាំភ្លើងបាញ់សម្លាប់បងថ្លៃ ជាគ្រូបង្រៀនវិទ្យាល័យ

ទំនាក់ទំនង 081680133

ភ្នំពេញ៖ គ្រូបង្រៀនវិទ្យាល័យពងទឹកម្នាក់ ស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម ក្រោយត្រូវបានជនដៃដល់ជាប្អូនថ្លៃ បាញ់៣ទៅ៤គ្រាប់ ត្រូវចំ៣គ្រាប់ ចំក្បាលស្លាប់មួយរំពេច ព្រោះតែគំនុំជាង១០ឆ្នាំមុន ។ ករណីមួយនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះម្តុំស្តុបណូគា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែក ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

content detail in description
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលធ្វើសកម្មភាព ជនដៃដល់បានហៅបងថ្លៃជាជនរងគ្រោះ ទៅហូបស្រាបៀរ និងសង្ឃឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែល។ ដោយទ្រាំមិនបាន ជនដៃដល់ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣។

ជនដៃដល់រូបនេះ បានឆ្លើយសារភាពថា បានបាញ់៣ ទៅ៤គ្រាប់ត្រូវ៣គ្រាប់។ គំនុំជាង១០ឆ្នាំហើយ! គំនុំពាក្យសម្តី ធ្វើអីក៏ខុស និងមានសម្ពាធខាងគ្រួសារខ្លាំង។ ខ្ញុំហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ គាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត។

បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់បន្តទៀត។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare