
ស្ត្រីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយបណ្តាល ហើយកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ខេត្តបាត់ដំបង = រន្ធត់ណាស់ស្ត្រីម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២១និង២០នាទីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៨ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានដើរនៅលើចិញ្ចើញផ្លូវក្នុងទិសដៅពីជើងទៅត្បូង លមកដល់ចំណុចកើតហេតុខាងលើក៏សា្រប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅស្របគ្នាបានជ្រុលទៅកៀរអ្នកថ្មើរជើងបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែករថយន្តបានបើករត់គេចបាត់ស្រមោលតែម្តង ។
សាកសពស្ត្រីរងគ្រោះឈ្មោះ ប្រឹម វណ្ណា អាយុ ៥៧ ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងកំណត់ហេតុរួចបានប្រគល់សាកសពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕