មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ជា​ជន​ជាតិចិន រួមទាំង​ថ្នាំញៀន​ប្រមាណ​ជិត​៤០​គីឡូក្រាម​ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួន

ភ្នំពេញ = មេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ម្នាក់ ជា​ជន​ជាតិចិន រួមទាំង​ថ្នាំញៀន​ប្រមាណ​ជិត​៤០​គីឡូក្រាម​ ដែលចរាចរណ៍នាំចូលមកកម្ពុជា ។
តាមសេចក្តីរាយការណ៍ថា ការបង្ក្រាបមេខ្លោងគ្រឿងញៀនខាងលើនេះបានធ្វើឡើងដោយនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពី​យប់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩កន្លងទៅថ្មីៗនេះ នៅក្នុង​ខុន​ដូ​មួយកន្លែង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមេក្លោងធំ និងបក្ខពួកទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ នៃអគ្គស្នងការនគរបាលជាតិ ថ្លែងប្រាប់បណ្តាញ pnctv online កាលពី​រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៩​នេះ ។
​ ​ មន្ត្រីរូបនេះបន្តថា ប្រត្តិប័ត្តិការបង្ក្រាមេខ្លោងគ្រឿងញៀនខាងលើ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។
​ ​ចំណែក​កម្លាំង​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ប្រតិបត្តិ​ការដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក ស៊ី ផល្លា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ត្រី សេង ឃុន​ណា​ង នាយការិយាល័យ​ទី​១១​ ។
នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី ស្ថិតនៅ​ចំណុច​ខុន​ដូ​មួយកន្លែង ជាន់​ទី​២៩ បន្ទប់​លេខ​១៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ បាន​បន្តថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ YUN LIANFU អាយុ​៥១​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ​មិន​ពិតប្រាកដ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន ចំនួន​៣៩​កញ្ចប់​ធំ ដែលមាន​ទម្ងន់ ៣៩ គីឡូក្រាម​។
​លោក​បាន​បញ្ជាក់ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​នឹង​កំពុង​បន្ត​ស្រាវជ្រាវតាម​ចាប់​មុខសញ្ញា​ម្នាក់ ដែលជា​ម្ចាស់​ថ្នាំញៀន​បាន​នាំយកមក​លក់ និង​ប្រគល់​ឲ្យ​ជន​ជាតិចិន​រូបនេះ​។


​ សូមបញ្ជាក់ថាសមត្ថកិច្ចដែលពាក់ព័ន្ធបានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយ​ធំ នាំ​ពី​បរទេស​ចូល​មកកាន់ ប្រទេសកម្ពុជា បានចាប់ខ្លួនជនសង្្ស័យដែលជាជនបរទេសយកមកផ្តន្ទាទោសតាមច្បាប់ជាបន្តបន្ទាប់ផងដែរ ។ ចំណែកជនសង្ស័យខាងលើ រួមនិង​ថ្នាំញៀន​ជិត ៤០ គីឡូក្រាម សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare