ស្លាប់នារី៥នាក់ទាំងព្រឹកតែម្តង!!! !មួយរថយន្តផ្ទុកមនុស្ស៥នាក់​ ស្លាប់ទាំងអស់​ ករណីក្រឡាប់រថយន្ត​ក្បែរប្រឡាយ​



ខេត្តកំពង់ធំ÷នាព្រឹកថ្ងៃទី០២. ខែតុលា .ឆ្នាំ២០១៩ វេលាម៉ោង៤ទាបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់ណាស់ បានបង្កអោយមានការភ្ញាក់ផ្ញើលទាំងព្រឹក បង្កឡើងដោយរថយន្តពាក់ស្លាកលេខ ភ្នំពេញ2AS_6715 បើកបរធ្លាក់ផ្លូវកោងក្នុងល្បឿនលឿន បណ្តាលអោយមនុស្សក្នុងរថយន្តស្លាប់ទាំង៥នាក់ (ស្រីទាំងអស់) យ៉ាងអាណោចអាធ័ម. ទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ៖គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៥នាក់ សុទ្ធតែស្រីៗ នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណអស់នោះទេ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។

រីឯវត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីដោះស្រាយបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។