លោកឧត្តមសេនីយ៍ទោ ឈុំ ខេងមានវិធានការដែររឺទេ រឿងលោកវរៈសេនីយ៍ឯកអ៊ាង ភី មេបញ្ជារការរងកងពលតូចលេខ៦យកអំណាចយោធានិងតួនាទីរបស់ខ្លួនទៅបើកបនល្បែងសុីសង

ខេត្តឧត្តមានជ័យ : មហាជនលើកឡើងថាតើលោកឧត្តមសេនីយ៍ទោឈុំ ខេងមេបញ្ជារការយោធាកងពលតូច លេខ៦មានចំណាត់ការយ៉ាងណាចំពោះលោកវរៈសេនីយ៍ឯកអ៊ាង ភីដែលមាន តួនាទីជាមេបញ្ជារការរងកងពលតូចលេខ៦ ក្រោយធ្លាយរឿង ថាលោកជាមេខ្លោងបើកបនល្បែងភ្នាល់ប្រជល់មាន់និងអាប៉ោង។ដែលទង្វើរទាំងនេះប្រឆាំងទៅ និងគោល នរយោបាយរាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។

បើយោងតាមសេចក្តីរាយការណ៍ពីភូមិថ្នល់កែងឃុំស្រុកត្រពាំងប្រាសាទថាទីតាំងលេងល្បែងភ្នាល់ប្រជល់មាន់និងអាប៉ោងបើកលេងយ៉ាងគរគ្រឹក គរក្រេងនៅខាងក្រោយផ្ទះលោកអ៊ាង ភីអស់រយៈពេលជាង១ខែ មកហើយមិនមានសមត្ថិកិច្ចរឺស្ថាប័នពាក់ព័ន្ធ ណាហ៊ានចេញមុខបង្ក្រាបឡើយ។

អោយតែដល់ថ្ងៃអង្គារនិងថ្ងៃសុក្រដែលជាថ្ងៃលេងភ្នាល់ធំនិងមានក្រុមអ្នកញៀនល្បែងភ្នាល់មកពីទីជិតនិងទីឆ្ងាយជួបជុំគ្នានៅទីតាំងខាងលើដើម្បីលេងភ្នាល់យ៉ាងអនាធិបតេយ្យ។ក្នុងមូលដ្ឋានរបស់លោកអ៊ាង ភីជាម្លប់ដ៏ត្រជាក់ដោយប្រើប្រាស់ស្ថាប័នកងទ័ពដើម្បីការពារបនល្បែងខាងលើ ។ដែលជាហេតុធ្វើអោយសមត្ថកិច្ចពាក់ព័ន្ធដែ
លមានតួនាទីបង្ក្រាបមិនហ៊ានអនុវត្តច្បាប់ឡើយ។

គេល្បីថារយៈពេលពីរបីថ្ងៃចុងក្រោយនេះបនល្បែងខាងលើផ្អាកការលេងភ្នាល់ជាណ្តោះអាសន្នមូលហេតុព្រោះលោកអ៊ាង ភី មិននៅផ្ទះរវង់ទៅខេត្តសៀមរាប មិនមានអ្នកឈរចំកាងការពារអោយ។

លោកអិន កាយអធិការនគបាលស្រុកត្រពាំងប្រាសាទប្រាប់ថាល្បែងខាងលើលោកមិនបានដឹងទេចាំលោកអោយគេស្រាវជ្រាវ។
រីឯលោកវរៈសេនីយ៍ឯកអ៊ាង ភីមេបញ្ជាការរងកងពលតូចលេខ៦ដែលទទួលការចោទប្រកាន់ខាងលើបានអោយក្រុមការងារដឹងនៅព្រឹកថ្ងៃទី១ ខែតុលាឆ្នាំ២០១៩នេះថា ពិតជាមានករណីលេងល្បែងសុីសងប្រជល់មាន់នៅផ្ទះលោករាល់ថ្ងៃមែនហើយលោកស្នើរអោយភ្នាក់ងារយើងចូលរួមលេងភ្នាល់ទាំងអស់គ្នា។
ចំណែកលោកឧត្តមសេនីយ៍ទោឈុំ ខេងមេបញ្ជាការកងពលតូចលេខ៦ ក្រុមការងារយើងមិនអាចធ្វើការទាក់ទងបានទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។