បុរសវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ត បុកម៉ូតូចំពីក្រោយពេញទំហឹង

បាត់ដំបង = យ៉ាងហោចណាស់ក៍មានបុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាក កាម៉ារីហើម បើកបុកម៉ូតូម៉ាកឃ្លិចចំពីក្រោយពេញទំហឹង ។
តាមសេចក្តីរាយការណ៍ថា ហេតុការណ៍គគ្រោះថ្នាក់ខាងលើនេះបានកើតឡើង នៅម៉ោង១៣ និង ៣០ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ តាមបណ្តោយដងផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម១១ ភូមិក្បាល
ថ្នល់ ឃំុកំពង់ព្រៀង ស្រុកសង្កែ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា រថយន្តម៉ាកកាមរីគូថប៉ោងបង្កហេតុខាងលើពណ៌ស្លែសេរី៩៥ ពាក់ផ្លាកលេខភ្នំពេញ2 k7154 ធ្វើដំណើរស្របទិសគ្នា ជាមួយម៉ូតូ ពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុក៍បានបុកម៉ូតូជនរងគ្រោះ ម៉ាកឃ្លិចពណ៌ប្រផេះសេរី២០១៩ ពាក់ផ្លាកលេខបាត់ដំបង1 AF 4948 ជិះឌុបគ្នា០៤នាក់ បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់នៅកន្លែង និងជនរងគ្រោះ០៣នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ។បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ត គេមិនស្គាល់ អត្តសញ្ញាណនោះទេ ភ្លាមៗនោះអ្នកបើករថយន្តបង្ក បន្ថែមល្បឿន បើករថយន្តរហូតទៅដល់ទីរួមស្រុកមោងឫស្សី ហើយក៍ទុករថយន្តចោលរត់គេចខ្លួនបាត់ ។

ជនរងគ្រោះទី១ ឈ្មោះឈឹម កុសល ភេទ
ប្រុសអាយុ ៥៩ឆ្នាំ មុខរបរធ្វើស្រែ
(អ្នកបើកបរម៉ូតូ)ស្លាប់កន្លែងកើត
ហេតុ ។
២:ឈ្មោះ ផាន ភឿន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះអ្នកជិះ ខាងក្រោយរបួសធ្ងន់ ។
៣:ឈ្មោះ សល់ សំណាងភេទប្រុស អាយុ១៤ឆ្នាំមុខរបរ
សិស្សអ្នកជិះខាងក្រោយរបួសធ្ងន់
៤:ឈ្មោះ រ៉ូ ធារិទ្ធ ភេទប្រុស
អាយុ៤ឆ្នាំអ្នកជិះខាងក្រោយ របួសធ្ងន់ អ្នកទាំង០៤នាក់មានទី
លំនៅភូមិអន្លង់វិល ឃំុអន្លង់វិល
ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយកើតហេតុនគរបាលចរាចរណ៍បានទៅដល់កន្លែងកើតហេតុ ហើយជួយបញ្ជូនជនរងគ្រោះររបួសធ្ងន់ទាំងបីនាក់មកកាន់មន្ទីពេទ្យ ។ ចំណែកសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក និង
ម៉ូតូ កម្លាំងនគរបាល បានយកមករក្សាទុកនៅអធិការនគរបាលស្រុកសង្កែ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ rssk-news

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare